រថយន្ត Ford Raptor ប្រលះបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដួលរលំលើហាងមួយកន្លែងបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្ត Ford Raptorមួយគ្រឿងនិងមាននារីម្នាក់រួមដំណើរជាមួយក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យដួលរលំលើហាងមួយកន្លែងរងការខូចខាត។ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ត កែងនិងផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺឃើញបុរសម្នាក់បើករថយន្ត Ford Raptor មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខកម្ពុជាP-5789-M និងមាននារីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ២៩៤ ក៍រេចង្កូតមកខាងស្ដាំដៃ ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្ដាលឲ្យបង្គោលភ្លើងដួលរលំទៅលើហាងមួយកន្លែងរងការខូចខាត ឯរថយន្តវិលមួយជុំខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។ ភ្លាមនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *