ភ្នំពេញ- ប្រជាការពារម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗខណៈជិះម៉ូតូរអិលបោកក្បាលដួលហូរឈាមជោគជាំ.។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើនេះមានឈ្មោះ ហាក់ ទ្រី អាយុ៤៤ឆ្នាំ. មុខរបរប្រជាការពារ មានទីលំនៅ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ព៍ណខ្មៅពាក់ផ្លាកលេខ កណ្តាល1S-8828 ធ្វើដំណើរចេញផ្ទះរបស់គាត់នៅសង្កាត់ព្រែកហូរបម្រុងនិងមកដឹកក្មួយមកពីខេត្តបន្ទាយមានជ័យនៅឯបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ដោយមិនបានពាក់មួកសុវត្ថិភាព ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងផងនោះក៏បានរអិលដួលបោកក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះមកពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើដោយឃើញថាជនរងគ្រោះពិតជាបានជិះម៉ូតូដួលបោកក្បាលខ្លួនឯងពិតប្រាកដមែន ហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះខាងលើទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕