ភ្នំពេញ- បុរសកម្មករសំណង់ម្នាក់រងរបួសធ្ងន់ខណ:កំពុងវាយជញ្ជាំងផ្ទះថ្មមួយកន្លែងបណ្តាលឲ្យបាក់រលំសង្កត់ពីលើ ។
ដោយហេតុការណ៍គ្រោះថ្នាក់បាក់សង្កត់ជញ្ជាំងថ្មខាងលើនេះបានកើតឡើង នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅសំនង់បាក់បែកមួយកន្លែង នៅតាមបណ្តោយផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទេងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានជួលកម្មករមកវាយផ្ទះចាស់របស់គាត់ចោលដើម្បីសង់ផ្ទះថ្មី ខណៈមានកម្មករសរុបចំនួន៣នាក់កំពុងតែវាយជញ្ជាំថ្ម ដោយសាការធ្វេសប្រហែស ពួកគាត់បាននាំគ្នាវាយថ្មឥដ្ឋជញ្ជាំងពីក្រោមឡើងទៅលើក៏បានរលំជញ្ជាំងថ្មមួយផ្ទាំងបាក់សង្កត់កម្មករម្នាក់បណ្តាលឲ្យរងរបួសបែកក្បាលនិងបាក់ជើងទាំងសងខាងហើយ ជនរងគ្រោះត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនៅទីតាំងកើតហេតុនិងធ្វើការសាកសួរសាក្សីនៅកន្លែងកើហេតុដើម្បីធ្វើកំណត់រាយការណ៍ជូនសមត្ថកិច្ចជំនាញ៕