នគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់បានជនសង្ស័យចំនួន០៤ ពាក់ព័ន្ធនឹងករណី ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន និង ជួយដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន …!

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនសង្ស័យបានចំនួន០៤នាក់ ទី០១-ពាក់ព័ន្ធករណី ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន ( ឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ វង្ស វល័ក្ខភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ នៅចំណុច ក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ) ទី០២-ពាក់ព័ន្ធករណី ជួយដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ( ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានឈ្មោះ សន ចាន់ថា ,ឈ្មោះ  ណូ សំណាង ,ឈ្មោះ អាត គឹមលី នៅចំណុច ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *