ហួសចិត្ត !នារីជាម្តាយវ័យប្រហែលជា២០ឆ្នាំម្នាក់ទុកកូនប្រុសអាយុជាង២ខែនៅបន្ទប់ជួលយំស្ទើរគាំង

ភ្នំពេញ – ទារកអាយុជាង២ខែម្នាក់ត្រូវបាននារីជាម្តាយទុកចោលនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយនារីជាម្តាយមិនដឹងជាទៅសោយសុខនៅទីណានោះទេ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅលើបន្ទប់ជួលមួយកន្លែង ផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីនារីម្នាក់ទៀតដែលត្រូវជាមិត្តភ័ក្ររបស់ម្តាយទារកខាងលើបានបង្ហើបឲ្យដឹងថា នារីដែលទុកកូនចោលខាងលើមានឈ្មោះ ខេង លក្ខណា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពុងចាម បានមកស្នាក់បន្ទប់ជួលជាមួយគ្នា ខាងលើរួមនិងកូនតូចខាងលើ ហើយនៅម៉ោងប្រហែលជា២យប់នេះមាននារីម្នាក់ទៀតដែលជួលបន្ទប់នៅជាន់ខាងក្រោមបានឮសម្លេងក្មេងយំ ហើយក៏បានតេប្រាប់គាត់ថានៅបន្ទប់របស់គាត់មានឮសម្លេងក្មេងយំខ្លាំងណាស់ លុះព្រឹកឡើងនារីដែលត្រូវជាមិត្តភ័ក្រម្តាយទារកខាងលើបានត្រលប់មកពីធ្វើការនៅក្នុងហាងវិញបានត្រលប់មកដល់បន្ទប់ជួលរបស់គាត់ក៏ប្រទះឃើញក្មេងប្រុសតូចខាងលើដេកយំនៅក្នុងបន្ទប់ជួលតែម្នាក់ឯងមិនដឹងថា នារីជាម្តាយចេញបាត់ហើយទុកកូនចោលតាំងពីពេលណានោះទេ ចំណែកទូរស័ព្ទឆាតក៏មិនចូលតេក៏មិនចូលមិនដឹងថានារីជាម្តាយទៅសោយសុខនៅទីណានោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *