ភ្នំពេញ៖ រថយន្ដស៊េរីទំនើប Chavrolet Camaroមួយគ្រឿងបើកបរដោយនារីរូបស្រស់ម្នាក់តាមផ្លូវសុខៗស្រាប់តែបែកកង់មុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់ចំនួន២កង់ខ្ទាតចេញពីកន្លែងដេីមចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង២:៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (២១៧)ក្នុងសង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីរូបស្រស់ម្នាក់បានបេីករថយន្ដស៊េរីទំនើប ម៉ាកChavrolet Camaroពណ៌ក្រហម១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BO-7571 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យមខណៈពេលបើកជិតមកដល់ចំណុចកើតហេតុខាងលើស្រាប់តែផ្ទុះកង់មុខចំហៀងខាងឆ្វេងក៏រេចង្កូតរថយន្តទៅបុករបាំងថ្មពុះចែកទ្រូកផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់ចំនួន២កង់ខ្ទាតចេញពីកន្លែងដើមចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរពលរដ្ឋក្បែខាងក៏បានរាយការទៅសមត្ថកិច្ចឲ្យមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុរួចឃាត់នារីជាអ្នកបើករថយន្តទុកប្រគល់ឲ្យខាងជំនាញ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តធ្វើការដោះស្រាយជាមួយនឹងសាលាក្រុងនៅពេលក្រោយ៕