សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា
ជនរងគ្រោះខាងលើមានឈ្មោះឃឿន ណាវី ភេទស្រី អាយុ១៩ឆ្នាំ. ចំណែកជនដៃដល់ឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា. ខ្លួនបានផឹកស្របៀរមានគ្នាចំនួន៤នាក់ លុះដល់ម៉ោងប្រហែល១២យប់ ខ្លួនបានខ្ចីម៉ូតូមិត្ដភ័ក្តិ១គ្រឿង និងដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយ និងដំបងទីបចូលទៅកាប់ និងចាក់លើជនរងគ្រោះ ត្រូវចំក្បាលចំនួនបីកន្លែង និងដៃសងខាង។
ជនសង្ស័យបានប្រាប់បន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងចាំទៅសាលាឃុំ ស្របពេលនោះជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃ នៅណាជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ជនសង្ស័យនិយាយថា បើទៅភ្នំពេញមានតែទៅជួបប្រុស។ ភ្លាមនោះជនរងគ្រោះបិទទូរស័ព្ទ បិទលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់តែម្តង។
បច្ចប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លួវច្បាប់៕