ពត៌មានបឋម ÷នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១២:៣០នាទី មានប្រជាពលរដ្ឋប្រទះឃេីញសាកសពអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតលេីផ្ទៃសមុទ្រនៅចំណុច ទល់មុខ FUNKY BEACH ចម្ងាយប្រហែល២០០ម៉ែត្រពីឆ្នេរ ស្ថិតនៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពសាកសព រលួយសាច់ កំណត់ភេទ អត្តសញ្ញាណមិនបាន ដាច់ជើងត្រឹមជង្គង់ទាំងសងខាង ដាច់ដៃត្រឹមស្មារទាំងសងខាង ដាច់ក្បាល គ្មានសំលៀបបំពាក់។
សមត្ថកិច្ចពុំទាន់បញ្ជាក់មកកាន់អ្នកសារព័ត៌មានបាននៅឡើយទេថា នេះជាករណីឃាតកម្ម ឬអត្តឃាត នៅឡើយទេ ។
បច្ចុប្បន្នកម្លាំងជំនាញបានវិចខ្ចប់យកសាកសពមកកប់រក្សាទុកនៅចំនុចឆ្កែអេីត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដើម្បីស្រាវជ្រាវបន្តរកសាច់ញៀត៕