បង្ក្រាបទីតាំងល្មើសច្បាប់ ឃាត់ជនសង្ស័យភាគច្រើនជាជនបរទេសប្រមាណ១០០០នាក់

ជនសង្ស័យប្រមាណ១០០០នាក់ ដែលភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធ បង្ក្រាបបាន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅអគារដ៏ធំមួយ ជាប់បណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២ ស្ថិតនៅក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រតិបត្តិការនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ។
ជាលទ្ធផលសមត្ថកិច្ចបានឡោមព័ទ្ធ ឃាត់ជនសង្ស័យប្រមាណ១០០០ពាក់ ដែលភាគច្រើនជាជនបរទេស ដែលកំពុងស្ថិតក្នុងអគារដ៏ធំនោះ ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីបទល្មើសចំពោះទីតាំងខាងលើនោះទេ ប៉ុន្តែប្រភពបានបង្ហើបឱ្យដឹងថា ទីតាំងនោះជាអតីតរោងចក្រ ដែលក្រុមជនល្មើសបានបង្កើតទៅជា ទីតាំងល្បែងស៊ីសងខុសច្បាប់ និងអាជីវកម្មល្មើសច្បាប់ផ្សេងៗ ដោយមានការលាក់បាំងនិងយាមកាម ដ៏តឹងរឹងបំផុត ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ចំពោះជនសង្ស័យទាំងអស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *