ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតក្រដាសឡាំង ពីរកន្លែងយ៉ាងសន្ធោសន្ធៅបង្កកាភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង ១២ និង ៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចរោងចក្រ ដែលមានយីហោ ជីងយូ និង ឃ្លាំងស្តុបកាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ស្ថិតនៅ ភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងរោងក្រខាងលេីមានទំហំ ៤០ម៉ែត្រ និងបណ្តោយ៤៨ម៉ែត្រ ដូចគ្នា។
តាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរទីតាំងឆាបឆេះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឮមានសំឡេងផ្ទុះ២ទៅ៣ដង ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍ ។ ខណៈសំឡេងផ្ទុះស្ងាត់ទៅ ក៏ស្រាប់តែកើតមានឡើងនូវក្លិនឈ្ងៀមផ្សែងហុយខ្មៅ កើតចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅពីក្នុងរោងចក្រ បង្កឱ្យមានការឆោរឡោ ផ្អើលពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញពាក់ព័ន្ធភ្លាមៗផងដែរ ដើម្បីបង្ការជៀសវាងមានការឆេះរាលដាលទៅកាន់ឃ្លាំងដទៃផ្សេងទៀត ។
ក្រោយពីទទួលព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពបានចុះមកដល់ទីតាំងកន្លែងកេីតហេតុ។
អគ្គិភ័យខាងលើនេះបានឆាបឆេះនូវរោងចក្រខាងលេីពីរទីតាំងជាប់គ្នាទាំងស្រុង រហូតមកដល់វេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី២៥ ទេីបអាចគ្រប់គ្រងបានជាស្ថាពរ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៉ីន៕