អ៊ីស្រាអែល បានបើកការវាយបកសកសឹកទៅលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ដោយយោធារបស់ខ្លួន បាននិយាយថាកំពុងធ្វើការវាយប្រហារទៅលើគោលដៅយោធា ជាការឆ្លើយតបនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែល។
តំបន់មជ្ឈិមបូព៌ា បានស្ថិតនៅលើមាត់ជ្រោះក្នុងការសងសឹករបស់អ៊ីស្រាអែល ចំពោះការបាញ់ស្រោចមីស៊ីលបាលីស្ទីកដែលបានធ្វើឡើងដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ដែលមីស៊ីលបាលីស្ទីកប្រហែល២០០ គ្រាប់ ត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែល ជាការវាយប្រហារដោយផ្ទាល់លើកទីពីររបស់អ៊ីរ៉ង់ ទៅលើប្រទេសអ៊ីស្រាអែល