លោក Blinken មើលឃើញ«ភាពបន្ទាន់ពិតប្រាកដ» សម្រាប់ដំណោះស្រាយនៅលីបង់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាកាលពីថ្ងៃសុក្រ ដើម្បី​ធ្វើការ​ជាមួយ «ភាពបន្ទាន់ពិតប្រាកដ» សម្រាប់ដំណោះស្រាយផ្នែកការទូត ដើម្បីបញ្ចប់ការ​វាយលុក​​របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ប៉ុន្តែបាននិយាយថា វាជារឿងសំខាន់ដំបូង​គេ​ដើម្បី​ឈានដល់ការយល់អំពីការរំសាយអាវុធរបស់ក្រុមហេសបូឡា។

ភ្លាម​ៗបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati នៅទីក្រុងឡុងដ៍ ចក្រភព​អង់គ្លេស លោក Blinken ក៏បានស្នើសុំការការពារជនស៊ីវិល ប៉ុន្តែបាន​បញ្ឈប់ការ​ទទូចសុំឱ្យមានបទឈប់បាញ់បន្ទាន់​ដោយអ៊ីស្រាអែល ដែលពឹងផ្អែកលើការគាំទ្រផ្នែកការទូត និងយោធារបស់សហរដ្ឋអាមេរិក។

លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា យើងមើលឃើញពីភាពបន្ទាន់ពិតប្រាកដក្នុងការឈានទៅរកដំណោះស្រាយផ្នែកការទូត និងការអនុវត្តន៍ពេញលេញនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៧០១ ដែលវាអាចមានសន្តិសុខពិតប្រាកដនៅតាមបណ្តោយព្រំដែន រវាងអ៊ីស្រាអែល និងលីបង់។

លោក Blinken បាននិយាយថា វាមានសារៈសំខាន់ខ្លាំងក្នុងការទទួលបានការយល់ដែលចាំបាច់សម្រាប់ការអនុវត្តន៍ពេញលេញនៃសេចក្តីសម្រេចលេខ១៧០១។

លោកបាននិយាយបន្ថែមថា «កាលណាយើងអាចអនុវត្តវាបានឆាប់រហ័ស នោះយើងក៏នឹងអាចទទួលបានដំណោះស្រាយកាន់តែឆាប់ផងដែរ»។ លោក បានអំពាវនាវឱ្យមានការការពារក្នុងពេលដំណាលគ្នាទាំងជនស៊ីវិល និងទាហានលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *