គណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ បើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មី ចំនួន៦៤៥នាក់

នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ខេត្តព្រៃវែង មានរៀបចំពិធី បើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មី ចំនួន៦៤៥នាក់ ( ស្រី៣៩២នាក់ )។

ពិធីនេះបានប្រារព្វធ្វើធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សន្ធរ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាភ្នំ និង ឯកឧត្តម លាត ភិរុណ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមការងារ និងគណកម្មាធិការបក្សឃុំទាំង៩ ក្នុងស្រុកបាភ្នំ។
សូមបញ្ជាក់ជូនថា ក្នុងចំណោមសមាជិកថ្មីចំនួន ៦៤៥នាក់ មានយុវជនចំនួន៥៣៩នាក់ និងសកម្មជនមកពីគណបក្សនានាចំនួន ១០៦នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *