រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ៣០គ្រឿង

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់កម្ទេចដ្រូនអ៊ុយក្រែន ៣០គ្រឿងពេញមួយយប់ថ្ងៃសៅរ៍ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ទៀតថាដ្រូនទាំងនោះត្រូវបានបាញ់កម្ទេចនៅតំបន់ភាគខាងត្បូងរុស្ស៉ីរួមមាន Voronezh, Bryansk, Oryol, Lipetsk និង Belgorod។ ចំណែក ស្ត្រីម្នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើតំបន់ Belgorod។
ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ត្រឹមតែដ្រូនអ៊ុយក្រែន ៣០គ្រឿងត្រូវបានកម្ទេច ប៉ុន្តែមិនបានបញ្ជាក់ថាតើខាងអ៊ុយក្រែនបាញ់ដ្រូនប៉ុន្មានគ្រឿងនោះទេ។ ម្យ៉ាងវិញទៀត ក្រុមមន្ត្រីរុស្ស៉ី ក៏កម្រនឹងទម្លាយឱ្យដឹងពីទំហំនៃការខូចខាតផងដែរ ជាពិសេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពល៕

Leave a Reply

Your email address will not be published. Required fields are marked *