ឃ្លាំងស្តុកទូក្លាស្សេសាច់មាន់និងជើងមាន់ត្រូវបានអគ្គិភ័យឆាបឆេះ

ភ្នំពេញ   អគ្គិភ័យបានឆាបឆេះ ឃ្លាំងស្តុកទូក្លាស្សេសាច់មាន់និងជើងមាន់មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានហៅរថយន្តចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១0នាទីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ នៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យ​  ស្ថិតនៅភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យទី២​  ខណ្ឌមានជ័យ ។

ម្ចាស់ទីតាំងឈ្មោះ ស៊ីម​ ម៉េងក្រុង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរចែកចាយសាច់។ មុខរបរ: ម្ចាស់ទីតាំង​ ស៉ីម​ ម៉េងក្រុង​ ស្តុកនឹងចែកចាយសាច់

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​  មុនគេមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុកទូក្លាស្សេសាច់មាន់និងជើងមាន់ខាងលើ រួចក៏មានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍​  បន្ទាប់ពីបានទទួលព័ត៌មានថាមានអគ្គិភ័យឆាបឆេះឃ្លាំងខាងលើសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅខាងពន្លត់អគ្គិភ័យ ដើម្បីឲ្យមកបាញ់ពន្លត់អគ្គិភ័យ​ដែលបានកំពុងតែឆាបឆេះ ពេលនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញក៏បានមកដល់កន្លែងកេីតហេតុជាច្រើនគ្រឿងក៏បានធ្វើការបាញ់ពន្លត់ រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ។

បេីតាមការសន្និដ្ឋាន​ ការិយាល័យ​នគរបាល​បង្រ្កាប​ពន្លត់​អគ្គីភ័យ​ និង​សង្រ្គោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​  មូលហេតុមកពីឆ្លងចរន្តអគ្គិសនី សមត្ថកិច្ចបានមតិបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះមិនរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ហើយក៏មិនមានបង្កឲ្យមនុស្សណាម្នាក់រងរបួសឬស្លាប់នោះទេ សម្ភារ:រងការខូចខាត ទូក្លាស្សេសាច់មាន់និងជើងមាន់មួយចំនួនតែប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *