នៅថ្ងៃទី២៨ខែ តុលា ឆ្នាំ២០២៤ នេះក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលដែលមានលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ ព័ន្ធអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រា បបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅភូមិសាស្រ្តស្រុកជាប់ព្រំដែនខេត្តបាត់ដំបងលេី០២គោលដៅ។
-*ជាលទ្ធផលគឺ៖
-រថយន្តធុនតូចនិងធុនធំចំនួន២៩៩គ្រឿង
-ម៉ូតូចំនួន២៩គ្រឿង។
មិនបានរកឃេីញសារធាតុគីមីផ្សំសម្រាប់បម្រេីឱ្យករណីផ្សំគ្រឿងញៀននោះទេ ហេីយមនុស្សចំនួន
២៧នាក់ដែលជាអ្នកបេីកបររថយន្តក៏មិនបានរកឃេីញមានផ្ទុកសារធាតុញៀនក្នុងពេលបេីកបរនោះទេ៕