ការស្លប់របស់ វេជ្ជបណ្ឌិត អ៉ឹង សុភាព ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន

ខេត្តសៀមរាប៖ពាក់ព័ន្ធករណី លោកវេជ្ជបណ្ឌិត អ៉ឹង សុភាព ឯកទេសរោគកុមារ ដែលបានទទួលមរណ:ភាពនៅបារាយណ៍។

ការទទួលមរណៈភាពនេះ មិនពាក់ព័ន្ធនឹងបទល្មើសនោះទេ គាត់មានបញ្ហាខួរក្បាលឧស្សាហ៍វង្វេង។ នេះបើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចយ៉ាងដូច្នេះ។ រាល់ដងជនរងគ្រោះដើរហាត់ប្រាណ ប៉ុន្តែថ្ងៃកើតហេតុគាត់បានហៅ pass app ជិះទៅបារាយណ៍។ ក្រុមគ្រូពេទ្យបានពិនិត្យរកឃើញថាជនរងគ្រោះមានវិបត្តិផ្លូ.វចិត្ត។

តាមការអះអាងរបស់សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារនេះថា ជនរងគ្រោះ ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន(វិប្បត្តិផ្លូវចិត្ត)។

សុំបញ្ជាក់ថា ការរកឃើញសាកសពនេះបានកើតឡើងនៅព្រឹកមិញ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2024 ស្ថិតនៅទឹកបារាយណ៍ នៃខេត្តសៀមរាប។

ជម្រាបផងដែរថាលោកវេជ្ជបណ្ឌិត អុឹង សុភាព បានបាត់ខ្លួន នៅថ្ងៃអាទិត្យទី២៧ ខែ តុលា ២០២៤ វេលាម៉ោង ៤និង ២៤ នាទីព្រឹក។ គាត់ដើរហាត់ប្រាណនៅម្តុំស្ពាននាគ ក្រុងសៀមរាប ខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *