ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ អំពី ( ការតាំងលក់ទំនិញតុក្កាតា នៅចំណុចហាង គ្មានយីហោ លើផ្លូវ១០៨ កែង ផ្លូវ២១០ ដែរបានតាំងលក់រំលោភលើផ្លូវសាធារណៈ និង បាំងផ្លាកសញ្ញាចរារណ៍ ដែរអាចបង្ករអោយមានគ្រោះថ្នាក់ជាយថាហេតុ ) ភ្លាមៗលោកអធិការបានចាត់អោយកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ក្រុងតាខ្មៅ ចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាម ដោយបានធ្វើកិច្ចសន្យា ណែនាំ អប់រំ ដល់ម្ចាស់ទីតាំងខាងលើ មិនអោយមានការដាក់តាំងលក់ដូរទំនិញនិងផលិតផល ដែរជាផលប្រយោជន៍ផ្ទាល់ខ្លួន បំពានលើផ្លូវនិងទីសាធារណៈ ទៀតឡើយ ។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមអំពាវនាវអោយ ពុកម៉ែ បងប្អូន ដែរជាអាជីវករ លក់ទំនិញទិញដូរ តាមដងផ្លូវ សូមចូលរួមសហការ ហាមប្រើប្រាស់ផ្លូវសាធារណៈដើម្បីដាក់តាំងលក់ដូរ ដែរជាហេតុបណ្តាលអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង អាចកើតមានគ្រោះថ្នាក់ផ្សេងៗ ។ល។
ក្រុមការងារសូមអរគុណសម្រាប់ការផ្តល់ព័ត៌មាន ។