ប្រជាពលរដ្ឋជេអ្នកបើកបររថយន្តដឹកស្រូវម្នាក់បើករថយន្តភ្លើៗ ភ្លើងស្តុបក្រហមហើយមិនឈប់ បុករះបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់រួមទាំងនារីជាប្រពន្ធម្នាក់

ភ្នំពេញ-មន្ត្រីយោធាពាក់ស័ក្ក៣និងប្រពន្ធបានស្លាប់បាត់បង់ជិវិតភ្លាមៗ. ខណៈកំពុងឈប់ម៉ូតូនៅចំនុចភ្លើងស្តុប ត្រូវបានរថយន្តដឹកស្រូវមួយគ្រឿងបុករះអ្នកដំណើរនៅខាងមុខ។

ដោយហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំនុចភ្លើងស្តុបផ្សារព្រែកព្នៅ.  សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើមានឈ្មោះ-ទី១ -ខន មុនី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីយោធា មានស្រុកកំណើតនៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង. បច្ចុប្បន្នស្នាក់នៅផ្លូវលេខ១៤៤ ផ្ទះលេខ៣៧ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ.
ចំណែកនារីជាប្រពន្ធមានឈ្មោះ ស៊ិន ម៉ីអុីហុង ភេទស្រី អាយុ២៤ឆ្នាំ មានស្រុកកំណើតនភភូមិល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1BX-7170ឌុបគ្នាពីទិសដៅពីជើងទៅត្បូង រួមនិងអ្នកដំណើរជាច្រើនអ្នកទៀត ខណៈដល់ភ្លើងស្តុបក្រហមក៏បាននាំគ្នាឈប់រង់ចាំភ្លើងស្តុបលោតព៍ណខៀវ. ស្របពេលនោះក៏មានរថយន្តដឹកស្រូវមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយព៍ណទឹកប្រាក់ពាក់ផ្លាកលេខព្រៃវែង3A-2736  បើកបរដោយយុវជនម្នាក់រួមដំណើរជាមួយនិងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរស្របទិសដៅគ្នាពីជើងទៅត្បូង. ដោយអ្នកបើកបរបើកបំពានភ្លើងស្តុបកំពុងតែលោតព៍ណក្រហមបណ្តាលឲ្យបុកកិនជនរងគ្រោះដែលកំពុងឈប់រង់ចាំភ្លើងស្តុបស្លាប់ប្តីប្រពន្ធ២នាក់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
ចំណែកអ្នកបើកបររថយន្តបង្កខាងលើត្រូវបានអ្នកដំណើរនិងអ្នកលក់ដូរជួយដេញស្ទាក់ចាប់បានភ្លាមៗប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការបន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់ព្រែកព្នៅ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះទាំង២នាក់ខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចប្បន្នអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូបច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *