ភ្នំពេញ – អតីតមន្ត្រីយោធាម្នាក់បានលោតសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤. ស្ថិតផ្ទះល្វែងមួយកន្លែង នៅតាមផ្លូវបេតុង ភូមិដំណាក់ សង្លាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសដែលបានលោតសម្លាប់ខ្លនខាងលើនេះមានឈ្មោះ សំ ឈន អាយុ៤២ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារនៃសពបុរសខាងលើបានបង្ហើបឲ្យដឹងថា. ជនរងគ្រោះខាងលើនេះអតីតជាមន្ត្រីយោធា. តែដោយសារគាត់មានជំងឺរប្រចាំកាយទើបឈប់សំរាកពីការងារ. ហើយកន្លងមករូបគាត់បានប៉ុនប៉ងលោតសម្លាប់ខ្លួនចំនួន២លើកមកហើយ តែត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរទើបតែដើរបានវិញរយះពេលជាង២ខែ ស្រាប់តែនៅព្រឹកមិញនេះរូបគាត់បានឡើងលើតំបូលផ្ទះល្វែងខាងលើកំពស់ប្រហែលជាង១០ម៉ែត្រ លោតទំលាក់ខ្លួនមកខាងក្រោមបែកក្បាលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាបានធ្វើអត្តឃាតលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕