ដោយបានការអនុញ្ញាតិពីលោកវរសេនីយ័ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និង លោក ឃី សុង ចៅសង្កាត់ក្បាលកោះ កម្លាំងប៉ុស្តិ៏ បានសហការណ៏ជាមួយក្រុមប្រឹក្សា លោកមេភូមិ អនុភូមិព្រែកធំ បានចុះបង្ក្រាបករណីគ្រឿងញៀន និង ករណី ចោរកម្ម ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀនចំនួន០៨កញ្ចប់ថង់តូច០៧ ធំល្មម០១កញ្ចប់ និងឃាត់ខ្លួនបានជនសង្សយ័ចំនួន០៥នាក់ ០១នាក់ករណីគ្រឿងញៀន ០៤នាក់ទៀតករណីលូចដែក ។
១.ឈ្មោះ ថេង សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ (ជួញដូរថ្នាំញៀន)
២.ឈ្មោះ វាសនា ប្រុសពៅ ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ(លួចដែក)
២.ឈ្មោះ ធឿន ប៊ុនថន ភេទ ប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ(លួចដែក)
៣.ឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ(លួចដែក)
៤.ឈ្មោះ ចាន់ សាម៉ន ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែ(លួចដែក)
អ្នកទាំង៥នាក់ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្សយ័ខាងលើ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះ បានបញ្ជូនទៅអធិការខណ្ឌដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់។