សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចអ្នកឧកញ៉ា ខុង លីស៊ីអាណា អគ្គនាយិកាក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ពីទីប្រឹក្សារបស់សម្តេច។
អ្នកឧកញ៉ា ខុង លីស៊ីអាណា ត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច តែងតាំងជា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបថា លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕