(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC លោក Pep Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City បានលើកឡើងថា ក្លឹបកំពុងជួបបញ្ហាដ៏អាក្រក់ ដោយមានកីឡាកររហូតដល់ទៅ ១៣នាក់ របួសជាបន្តបន្ទាប់គ្នានាពេលថ្មីៗនេះ។
Man City ដែលជាជើងឯកលីគ Premier League រដូវកាលមុន បានជ្រុះចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League នាយប់ម្សិលមិញនេះ តាមរយៈការចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ២-១ ត្រឹមវគ្គ ១៦ក្រុម ក្នុងប្រកួតដែលខ្សែការពារ Manuel Akanji ជួបបញ្ហារបួសក្រលៀន និងមិត្តរួមក្រុម Savinho ត្រូវបានសែងចេញពីទីលានផងដែរ ក្រោយរបួសកជើងជាទម្ងន់។
នេះមានន័យថា City បានបាត់បង់កីឡាករដល់ទៅ ១៣នាក់ ដែលត្រូវសម្រាកព្យាបាលរបួស ដោយភាគច្រើនសុទ្ធសឹងកីឡាករស្ថិតក្នុងជម្រើសទី១ ថែមទៀតមានដូចតទៅ៖
• ខ្សែការពារ៖ Nathan Ake, Ruben Dias, Josko Gvardiol, Rico Lewis, John Stones និង Josh Wilson-Esbrand។
• ខ្សែបម្រើ៖ Phil Foden, Ilkay Gundogan, Mateo Kovacic, James McAtee, Matheus Nunes និង Bernado Silva។
• ខ្សែប្រយុទ្ធ៖ Erling Haaland៕