មានបំណងចង់ស្វែងរកជ័យជំនះជាលើកទីប្រាំពីរជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ក្រុមនាំមុខតារាង Serie A គឺ Napoli នឹងត្រូវបើកទ្វារកីឡដ្ឋាន Stadio Maradona ស្វាគមន៍ Atalanta BC សម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃអាទិត្យនេះ។សម្រាប់៦ប្រកួតចុងក្រោយរបស់ Napoli ស្មើ១ឈ្នះ៥ ឈរនៅលេខរៀងទី១ ខណៈ Atalanta ៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី៤។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយជួបគ្នារវាងក្រុមទាំងពីរនេះគឺ Napoli ឈ្នះ៣និងចាញ់២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Napoli
ខ្សែបម្រើកណ្តាល Stanislav Lobotka ដែលថ្មីៗនេះត្រូវបានអវត្តមានដោយសារបញ្ហារបួសភ្លៅ មិនអាចជួយក្រុមលោក Antonio Conte នៅចុងសប្តាហ៍នេះបានទេក្នុងនោះBilly Gilmour និងចូលរួមជាមួយ Frank Anguissa និងមិត្តរួមក្រុមស្កុតឡេន Scott McTominay លេងនៅគាំទ្រតំបន់ខ្សែបម្រើប្រយុទ្ធ។Matteo Politano និង Khvicha Kvaratskhelia និងលេងនៅតំបន់ប្រយុទ្ធជួរមុខជាមួយ Romelu Lukaku ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Rrahmani, Buongiorno, Olivera; Anguissa, Lobotka; Politano, McTominay, Kvaratskhelia; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣