ក្លឹបអ្នកមានបុណ្យ Barcelona នឹងបើកឱកាសនាំមុខ ៩ ពិន្ទុនៅលើកំពូលតារាង La Liga ប្រសិនជាពួកគេអាចយកឈ្នះក្រុមគូប្រជែងរួមទីក្រុង Barcelona គឺ Espanyol កីឡាដ្ឋានបណ្តោះអាសន្នរបស់ពួកគេគឺ Estadi Olimpic Lluis Companys នៅថ្ងៃអាទិត្យវេលាម៉ោង ១០និង១៥នាទីយប់នេះ
ក្រុមរបស់លោក Hansi Flick បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-0 ក្នុងការប្រកួត El Clasico កាលពីចុងសប្តាហ៍មុន ដើម្បីបង្កើនគម្លាត ៦ ពិន្ទុដាច់នៅលើកំពូលតារាង ខណៈ Espanyol ដែលជាក្រុមលេខជាប់លេខរៀងទី១៧ក្រោយទទួលជ័យជម្នះ ៤-0 លើក្រុម San Tirso នៅក្របខណ្ឌ Copa del Reyសម្រាប់ការប្រកួតចុងក្រោយមុនជំនួប La Liga នេះ។៦ប្រកួតចុងក្រោយនៅ La Liga គឺBarcelona ឈ្នះ៥ចាញ់១ ឈរនៅលេខរៀងទី១ខណៈ Espanyol ឈរនៅលេខរៀងទី ១៧ក្រោយ៦ប្រកួតចុងក្រោយឈ្នះតែ១លើកក្រៅពីនោះគឺបរាជ័យទាំងអស់។
១. ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយBarcelona ឈ្នះ៣ស្មើ២ ខណៈ Espanyol មិនដែលឈ្នះ។ការប្រកួតចុងក្រោយបង្អស់ Barcelona បានផ្តួល Espanyol ដល់ផ្ទះដោយលទ្ធផល ៤ទល់និង២។
២. ពត៌មានក្រុម(ម្ចាស់ផ្ទះ) Barcelona នឹងមិនមាន កីឡាករខ្សែបម្រើ Ferran Torres, Marc-Andre ter Stegen, Marc Bernal, Andreas Christensen ព្រមទំាង Ronald Araujo សម្រាប់ ការ ប្រកួត ចុង សប្តាហ៍ នេះ ខណៈ Eric Garcia ក៏ និង អវត្តមាន សារ ជា ថ្មី ទៀត ដោយសារ បញ្ហា សាច់ដុំ។ដូច្នេះគ្រូបង្វឹកលោកHansi Flick នឹងបន្តដាក់កីឡាករភាគច្រើនពេលលេងទល់ Real Madrid ចូលលេងលើកលែងតែ Frenkie de Jong និង Dani Olmo អាចចូលលេងជម្រើស១១នាក់ផងដែរ។De Jong និង Olmo អាចចូលមកជំនួស Marc Casado និង Fermin Lopez ប៉ុន្តែ Gavi អាចត្រូវនៅអង្គុយកៅអីបម្រុងម្តងទៀត ដោយសារគាត់នៅបន្តសម្រាកព្យាបាលរបួសជង្គង់រយៈពេលវែង។Lewandowski, Yamal និង Raphinha សុទ្ធតែមានទម្រង់លេងល្អក្នុងការចាប់ផ្តើមរដូវកាលនេះ ដូច្នេះពួកគេនិងលេងនៅតំបន់ប្រយុទ្ធដោយសហការគ្នាបន្តដដែល។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, I Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphinha; Lewandowski -ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣. ពត៌មានក្រុម(ភ្ញៀវ) សម្រាប់ក្រុម Espanyol កីឡាករ Veliz ដែលស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ទល់នឹង San Tirso ក្នុងការប្រកួត Copa del Rey កាលពីយប់ថ្ងៃព្រហស្បតិ៍ និងការប្រជែងគ្នាសម្រាប់ការចាប់ផ្តើមនៅទីនេះជាមួយកីឡាករពាក់ស្លាកលេខ៩ ដែលមានកីឡាករដ៏មានសក្តាសក្តានុពលគឺJavi Puado ។ Pol Lozano នឹងអវត្តមានដោយសារបញ្ហាសាច់ដុំ ប៉ុន្តែ Jose Gragera និងត្រលប់មកជួយក្រុមវិញបន្ទាប់ពីមានបញ្ហាជើង។ Fernando Calero និង Edu Exposito នៅតែអវត្តមានដោយសាររបួស ប៉ុន្តែ Alex Kral, Joan Garcia និង Alvaro Tejero ក្នុងចំណោមកីឡាករដែលនឹងត្រូវត្រលប់មកក្រុមវិញ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGarcia; El Hilali, Kumbulla, Cabrera, Olivan; Tejero, Kral, Gragera, Carreras; Puado, Veliz -ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ៣ : ០ Espanyol ប្រភព:whoscored &sportsmole