ភ្នំពេញ ៖ ប្រជាពលរដ្ឋរងគ្រោះ ជាង២ពាន់នាក់ ក្រោយទិញដី ផ្ទះខ្យល់ ពីឧកញ៉ា គឹម ហុង ប្រមូលផ្តុំផ្ទះការតវ៉ាទាមទាររកលុយរបស់ខ្លួនវិញ តាំងពីព្រឹក ដល់រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង មុខបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងថា ពួកគាត់មកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា បន្ទាប់ពីចាញ់បោក ទិញដី ផ្ទះខ្យល់ ពីឧកញ៉ា គឹម ហុង ម្នាក់ៗអស់រាប់ពាន់ដុល្លារ និងជាច្រើនឆ្នាំមកហើយ អត់មានដំណោះស្រាយ ដី ផ្ទះ មិនបានហើយ លុយទារយកវិញក៏មិនទាន់បានទៀត ។
ពលរដ្ឋបន្តទៀតថា ពួកគាត់ខ្ចី ចងការប្រាក់ពីធនាគារ យកមកទិញដី ពីឧញ៉ា គឹម ហុង ផ្ទុយទៅវិញ ដី ផ្ទះខ្យល់ លុយសូន្យឈឹង គ្មានដំណោះស្រាយ ពួកគាត់គ្មានលុយសងទៅធនាគារ តវ៉ាច្រើនលើកច្រើនសារ ចង់បានលុយវិញ ។
ដោយម្នាក់ៗជាប់បំពុលនៅធនាគារ ទើបនៅព្រឹកថ្ងៃទី០៤ ខែវ៨ច្ឆិកា ឆ្នាំ២០២៤នេះ ពលរដ្ឋរងគ្រោះជាង២ពាន់នាក់មកពីបណ្តាខេត្ត ក្រុងផ្សេងគ្នា មកតវ៉ានៅចំណុចខាងលើ ដល់ថ្ងៃរសៀល ពលរដ្ឋឈានដល់បិទផ្ទូវបេតុង រហូតដល់អាជ្ញាធរ សមត្ថកិច្ច សាលារាជធានីភ្នំពេញ ចុះទៅធ្វើការសម្របសម្រួល ឱ្យពលរដ្ឋបើកផ្លូវវិញ តែដោះស្រាយនៅមិនទាន់មាននៅឡើយទេ ៕