ក្រៅពី Marcelo មានអតីតកីឡាករ Real Madrid បីរូបទៀតកំពុងដើរទាត់ខ្យល់

បច្ចុប្បន្ន មាន អតីត កីឡាករ Real Madrid បួន នាក់ ដែល គ្មាន ក្លឹបលេងបន្ទាប់ពីអតីតខ្សែការពារស្លាបឆ្វេង Marcelo Vieira ទើបតែបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបលីកកំពូលនៅមាតុភូមិប្រេស៊ីល Fluminense បន្ទាប់ពីមានជម្លោះជាមួយគ្រូបង្វឹក Mano Menezes ដែលដករូបគេចេញពីការប្រកួតទាំងសាម៉ីខ្លួនមិនទាន់ចង់សម្រាកទោះបីជាជិតបញ្ចប់ការប្រកួតនៅនាទីទី៨៩ពេលប្រកួតទល់និង Gremio ។ មានន័យថាវាជាស្ថិតិទី៤ហើយគិតត្រឹមថ្ងៃទី ៤វិច្ឆិកា នេះ ខណៈ Legend របស់ក្រុមអធិរាជស Real Maទុកឱ្យកីឡាករវ័យ 36 ឆ្នាំរូបនេះគ្មានក្លឹបម្តងទៀត។

១.Sergio Ramos – អតីតប្រធានក្រុមReal Madrid មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបជាច្រើនដូចជាលីកកំពូលអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន(Boca Junior) ក្រោយពីអតីតខ្សែការពារកណ្តាលរូបនេះក៏នៅមិនទាន់បានចូលលេងសូម្បីមួយនាទីគិតចាប់តាំងពីខែមិថុនា នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំនត់ជាមួយអតីតក្លឹបយុវជនថ្នាល Sevilla ។

២.Keylor Navas – អតីតអ្នកចាំទីកូស្តារីកា និងរបស់ក្លឹប Real Madrid នៅមិនទាន់មានក្លឹបលេងដូចគ្នាបន្ទាប់ពីចាកចេញពី PSG និងចុងក្រោយលេងខ្ចីជើងនៅក្លឹប Nottingham Forest ។

៣.Mariano Díaz – អតីតខ្សែប្រយុទ្ធ Real Madrid ក៏បានចែកផ្លូវជាមួយ Sevilla កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែនៅតែមានសុទិដ្ឋិនិយម ដោយបានហ្វឹកហាត់យ៉ាងស្វិតស្វាញដោយសង្ឃឹមថានិងស្វែងរកក្លឹបថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *