មិនមែន Liverpool រឺ Man.City ! Gary Neville ថាក្រុមនេះនៅតែអាចឈ្នះពាន EPL រដូវកាលនេះ

ខណៈក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League បន្ទាប់ពីបន្តចាញ់លើកទីពីរនៅរដូវកាលនេះ ពោលគឺបរាជ័យក្រោមថ្វើងក្រុមសារិកាព្រៃ Newcastle កាលពីថ្ងៃសៅរ៏ចុងសប្តាហ៍មុន។បើទោះបីជាមើលឃើញលទ្ធផលជាក់ស្តែងដូច្នេះក្តីក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍Sky Sport និងជាLegend របស់ក្រុមបិសាចក្រហម Man.Utd លោក Gary Neville នៅតែមានមតិយល់ឃើញថាក្រុមលោក Mikel Arteta នៅតែអាចឈ្នះជើងឯកEPL នៅរដូវកាលនេះ ។

អតីតខ្សែការពារស្លាបស្តាំរបស់ Man.Utd បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំនៅតែមើលឃើញថា Arsenal និងឈ្នះជើងឯក Premier League ។ ខ្ញុំប្រហែលជាឆោតល្ងង់ណាស់ ហើយក៏មានអ្នកចាក់វីដេអូឃ្លីបមួយដែលខ្ញុំកំពុងនិយាយនេះ ថាវាជារឿងដែលខ្ញុំបានព្យាករណ៍កាលពីបីខែមុនថាខ្ញុំបាននិយាយអ្វីខ្លះ។

Neville បានបន្ថែមថាៈ ទោះបីចាប់ផ្តើមរដូវកាលនេះមិនល្អសម្រាប់ Arsenal ហើយអាចថាជាការភ្លាត់ស្នៀតតែពួកគេអាចបន្តស្រោចស្រង់ក្រុម ក្រោយពីកីឡាករឆ្នើមវិលត្រលប់មកពីបញ្ហារបួស។ ដូច្នេះពួកគេនិងបញ្ចេញសមត្ថភាពដ៏គ្រោះថ្នាក់។ក្លឹបមានបញ្ហាកីឡាកររងរបួសវាបានជះ ឥទ្ធិពល ដល់ក្រុមយ៉ាងខ្លាំង ដូច្នេះលោក Mikel Arteta បានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយវា ទោះជាយ៉ាងណាក៏ដោយ អ្នកអាចមើលឃើញថាក្រុមកំពុងជួបការលំបាកច្រើន។
បរាជ័យនៅសប្តាហទី១០ និង ជាលើកទី២ក្នុងរដូវកាលនេះ Arsenal បានរំកិលធ្លាក់ទៅលេខរៀងទី៥ និងមានគម្លាតពីក្រុមលេខ១ Liverpool ៧ពិន្ទុ។

Leave a Reply

Your email address will not be published. Required fields are marked *