Barcelona ដែលជាក្រុមមានចំណាត់ថ្នាក់កំពូលនៅលីកកំពូលអេស្បាញ La Liga មានបំណងចង់ស្វែងរកជ័យជំនះជាលើក ទី បី ជាប់ ៗ គ្នា ក្នុង ក្រប ខ័ណ្ឌ Champions League ពេល ពួក គេ ធ្វើ ដំណើរ ទៅ ប្រទេស ស៊ែប៊ី ដើម្បី ជួបក្រុម Red Star Belgrade នៅ វេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ក្រុមយក្សកាតាឡានក៏កំពុងចង់រកឃើញជ័យជំនះជាលើកទីបីដែលជាការប្រកួតក្រៅដីទាំង៣លើកខណៈ ការប្រកួត១គត់ទទួលបានជ័យជំនះក្នុងចំណោមការប្រកួតក្នុងផ្ទះ ៦ ចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ។សម្រាប់ក្រុមម្ចាស់ផ្ទះ Red Star Belgrade ដែលមានឈ្មោះថ្មីថា FK CRvena Zvezda ជាក្រុមមិនទាន់ស្គាល់ឈ្នះទេនៅ៣ប្រកួតចុងក្រោយនៃក្របខណ្ឌ UCL។
១. ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Barcelona ឈ្នះ៣ស្មើ១និងចាញ់១។ ការប្រកួតចុងក្រោយបង្អស់គឺស្មើគ្នា១ទល់និង១ក្នុងឆ្នាំ១៩៩៦។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Red Star Belgrade រឺ FK CRvena Zvezda ខ្សែបម្រើស្លាបរបស់ Red Star កីឡាករ Peter Olayinka ត្រូវបានច្រានចោលដោយសាររបួសសរសៃពួរ ខណៈពេNemanja Radonjic ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតនៅរាត្រីនេះផងដែរ បន្ទាប់ពីត្រូវបានប្តូរចេញក្រោយចូលលេងបានត្រឹម ៨នាទីបពេលចូលជំនួសកំលុងការប្រកួតទល់និង Vojvodina កាលពីថ្ងៃអាទិត្យ។អ្នកចាំទី Omri Glazer និងខ្សែការពារ Ognjen Mimovic បានអវត្តមានកន្លងមក ដោយសារបញ្ហារបួស ហើយថាតើកីឡាករទាំងពីរនឹងត្រៀមខ្លួនក្នុងការវិលទៅកាន់ក្រុមក្នុងការប្រកួតទល់នឹងក្រុម Barcelona ដែរឬទេ?។ Cherif Ndiaye គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Red Star មកទល់ពេលនេះជាមួយនឹងគ្រាប់បាល់ចំនួន ១០ គ្រាប់ក្នុង ១៤ ប្រកួត ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងIlic; Young-woo, Spajic, Djiga; Silas, Krunic, Elsnik, Maksimovic, Rodic; Duarte, Ndiaye
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
២. ពត៌មានក្រុម(ភ្ញៀវ)Barcelona Barcelona ពួកគេនឹងអវត្តមាន Marc-Andre ter Stegen, Marc Bernal (ជង្គង់ទាំងពីរ), Ronald Araujo, Ferran Torres (សរសៃពួរទាំងពីរ), Eric Garcia (សាច់ដុំ) និង Andreas Christensen (សរសៃពួរ) ដោយសាររបួស។Flick អាចពិចារណាក្នុងការហៅ Jules Kounde មកវិញនៅខ្សែការពារស្តាំជំនួស Hector Fort ខណៈ Frenkie de Jong និង Gavi នឹងសអាចចូលលងជំនួសតំណែង Marc Casado និង Pedri ។Raphinha បានរួមចំណែករកបាន ១១ គ្រាប់, ៩ assists) ក្នុង១៥ ប្រកួតក្រោមការដឹកនាំរបស់លោក Flick ។ ខ្សែបម្រើស្លាបប្រេស៊ីលដែលបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ ៤-១ លើក្រុម Bayern Munich កាលពីជើងទី៣ នៃការប្រកួUCLកន្លងមកនោះ ត្រំពឹងថានឹងចាប់ផ្តើមបន្តគាំទ្រតំបន់ប្រយុទ្ធជាមួយ Robert Lewandowski និង Lamine Yamal បន្តទៀតនៅក្នុងការប្រកួតក្រៅទឹកដីនេះ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphinha; Lewandowski -ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១ ៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ FK CRvena Zvezda ០ : ៣ Barcelona ប្រភព:whoscored &sportsmole