កម្លាំង​កងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់និងថ្នាំញៀន២២កញ្ចប់នៅស្រុកពាមរក៏!​

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពី​លោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។

នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង​ ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់ ៖
១/ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
២/ឈ្មោះ ភិន សុភីម ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។​
៣/ឈ្មោះ ដន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៤/ឈ្មោះ ឌឹម ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៥/ឈ្មោះ ស្រី រ៉ួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៦/ឈ្មោះ រស់ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៧/ឈ្មោះ ភិន ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិ​ពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។​
៨/ឈ្មោះ យ៉ែម គីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នក
លឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
៩/ឈ្មោះសុខ នេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​

  • ចាប់យកវត្ថុតាងរួមមាន ៖
    -ម្សៅក្រាមពណ៌ ស ចំនួន ២២ កញ្ចប់ទម្ងន់ ក្រាមថ្លឹងទាំងសំបកថង់
    -ម៉ូតូ០៨គ្រឿង
    -ទូរសព្ទ័ដៃ១១គ្រឿង
    -កែវជក់ថ្នាំញៀន០៥
    -ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួននៅអ.ហ ខេត្ត ដើម្បីបន្តនិតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *