ភ្នំពេញ-បុរសសតិមិនល្អម្នាក់បានយកកាំបិតបុ័ងតោអាក សម្លាប់ម្តាយបង្កើតរបស់ខ្លួនក្នុងផ្ទះរបស់គាត់ ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សពស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ សេង វន្នី អាយុ៨៥ឆ្នាំ ស្នាក់នៅចំនុចកើហេតុខាងលើ។
ចំណែកជនសង្ស័យដែលជាឃាតករ មានឈ្មោះ ស្រេង ឆាយ អាយុ៥៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានសតិមិនសូវល្អ ដោយមានជំងឺសសៃប្រសាទរយះពេលជាង២០ឆ្នាំមកហើយ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យខាងលើបាននៅក្នុងផ្ទះជាមួយគ្នា ក្រោយមកគេឃើញជនសង្ស័យដើរចេញមកក្រៅរបងផ្ទះ ហើយប្រាប់អ្នកជិតខាងថា ម្តាយរបស់គាត់បានស្លាប់ហើយ ទើបអ្នកជិតខាងនាំគ្នាដើរចូលទៅមើលក៏ឃើញជនរងគ្រោះខាងលើបានដេកស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយពេលកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ព្រែកប្រាទទួលបានព័ត៍មានខាងលើនេះហើយក៏បានចុះមកដល់ទីតាំងកើតហេតុខាងលើនិងបានយកខ្សែរហ៊ុព័ទ្ធរួចក៏បានរាយការណ៍ទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅនិងកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសព បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់កម្លាំងជំនាញបានបញ្ជាក់ថា សពស្ត្រីរងគ្រោះខាងលើពិតជាត្រូវឃាតករអាក សម្លាប់ពិតប្រាកដមែន. ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យដែលជាកូនបង្កើតរបស់ជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមនិតិវិធី៕