-មានករណីឃាតកម្មកូនប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្តាយ ចំនួន ០១លើក នៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
+ជនរងគ្រោះមានឈ្មោះ សេង វន្នី ភេទស្រី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ។
👉ជនសង្ស័យឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ( មានសតិមិនប្រក្រតី)។
+សភាពរឿងហេតុ:តាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ ៧១ឆ្នាំ បានប្រាប់ថានៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់បានចេញពីផ្ទះមកលេងជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ពេលមកដល់រូបគាត់បានបើកទ្វារបងរួចស្រែកហៅជនរងគ្រោះតែមិនឆ្លើយភ្លាមនោះស្រាប់តែគាត់ឃើញជនសង្ស័យចេញពីចំហៀងផ្ទះរួចប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយដោយរូបគេជ្រុលដៃសម្លាប់ជនរងគ្រោះកាលពីយប់មិញ ពេលលឺដូចនេះរូបគាត់បានទៅប្រាប់ក្មួយជនរងគ្រោះនិងនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ។
-ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុក៏ធ្វើការនាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាតែម្តង។
👉ក្រោយស្តាប់ចម្លើយជនសង្ស័យបានសារភាពថា:រូបគេពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន។
+សន្និដ្ឋាន:តាមការពិនិត្យរបស់នគរបាលកោសល្យវិច្ច័យរាជធានីភ្នំពេញបានប្រាប់ថា:ជនរងគ្រោះពិតជាស្លាប់ដោយសារការកាប់នឹងកាំបិតប៉័ងតោពិតប្រាកដមែន។
👉បច្ចុប្បន្ន:ជនសង្ស័យឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅចំនែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។