Prediction: Barcelona អាចបន្តភាពខ្លាំងពេលជួបម្ចាស់ផ្ទះ Real Sociedad បានទេ?

Barcelona កំពុងសម្លឹងចង់រកឃើញជ័យជម្នះ ជា លើក ទី ប្រាំ ជាប់ គ្នា ក្នុង ក្របខណ្ឌ La Liga នៅ ពេល ពួកគេ ចាប់ផ្តើម យុទ្ធនាការ ប្រកួតលីកកំពូលក្នុងស្រុក ឡើងវិញ ជាមួយ នឹងក្រុម Real Sociedad នៅ កីឡដ្ឋាន Anoeta នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃចន្ទ។ក្រុមលោក Hansi Flick បានបង្ហាញភាពលេចធ្លោនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញក្នុងរដូវកាលនេះ ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១ដោយមានគម្លាត ពីក្រុម Real Madrid ចំនួន ៦ ពិន្ទុនៅលើកំពូលតារាង La Liga ខណៈដែលក្រុម Real Sociedad ស្ថិតនៅចំណាត់ថ្នាក់ទី ១១ ក្រោយការប្រកួតនៅក្របខណ្ឌ La Liga ៦ដងចុងក្រោយឈ្នះ៣ស្មើ២ចាញ់១។

១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយ Real Sociedad ឈ្នះតែ១លើកនិងចាញ់ Barcelona ៤ដង។ការប្រកួតចុងក្រោយបង្អស់គឺ Barcelona  បានផ្តួល RealSociedad ក្នុងទឹកដី ដោយលទ្ធផល ២ទល់និង០ កាលពីខែឧសភា ២០២៤។

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Real Sociedad
Real Sociedad មាន កីឡាករ សំខាន់ជម្រើស ដំបូង មួយ ចំនួន នៅមិនទាន់អាចបង្ហាញខ្លួនដូចជា Nayef Aguerd, Ander Barrenetxea, Benat Turrientes, Pablo Marin, Hamari Traore និង Arsen Zakharyan មិន ទាន់អាចដាក់ចូលលេងបាន។គ្រូបង្វឹក Alguacil នឹងធ្វើការផ្លាស់ប្តូរកីឡាករឈុតធំដែលលេងទល់ Viktoria Plzen ក្នុងក្របខ័ណ្ឌ Europa League អោយនៅបន្តលេងដដែលមានដូចជា Brais Mendez និង Aritz Elustondo ដ៍មានសក្តានុពលត្រៀមទប់ទល់Barcelona ។ Mikel Oyarzabal ទំនង ជា ធ្វើ ការ កាត់ កណ្តាល សម្រាប់ ក្រុម ម្ចាស់ ផ្ទះ ខណៈ ដែល នឹង មាន កន្លែង នៅ កណ្តាល តំបន់ កណ្តាល សម្រាប់ Martin Zubimendi ដែល នៅ តែ ស្ថិត ក្នុង រ៉ាដា នៃ ក្លឹប ធំៗ នៅ អឺរ៉ុប មួយ ចំនួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRemiro; Aramburu, Zubeldia, Elustondo, J Lopez; Mendez, Zubimendi, Sucic; Kubo, Oyarzabal, Gomez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុម(ភ្ញៀវ)Barcelona
គ្រូបង្វឹកលោក Hansi Flick និងផ្លាស់ប្តូរក្រុមក្រោយផ្តួល Red Star Belgrade ក្នុងក្របខ័ណ្ឌ Champions League ដោយ Alejandro Balde ទៅលេងនៅការពារស្លាបឆ្វេង ខណៈ Dani Olmo ក៏នឹងស្ថិតក្នុងជម្រើស១១នាក់ដំបូងផងដែរ។Frenkie de Jong បានចាប់ផ្តើមនៅក្នុងការប្រកួតនៅអឺរ៉ុប ហើយគួរតែរក្សាកន្លែងរបស់គាត់នៅកណ្តាលខ្សែបម្រើ ខណៈខ្សែការពារវ័យក្មេង Pau Cubarsi ត្រៀមចូលលេងឡើងវិញពេលកីឡាករ សំខាន់ផ្សេងទៀតដូចជា Eric Garcia, Ronald Araujo, Ferran Torres, Andreas Christensen, Marc Bernal និង Marc-Andre ter Stegen អវត្តមាន ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, I Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphibannha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Sociedad ១:៣ Barcelona

ប្រភព: whoscored &sportsmole

Leave a Reply

Your email address will not be published. Required fields are marked *