Prediction: ប៉ារ៉ាហ្គាយអាចសងសឹកអាហ្សង់ទីនវិញបានដែរទេ?

ការប្រកួតបាល់ទាត់ជម្រុះ World អាមេរិកខាងត្បូង CONMEBOL និងបន្តដឹកនាំការប្រកួតវគ្គជម្រុះ World Cup អាហ្សង់ទីនធ្វើដំណើរទដើម្បីប្រឈមមុខនឹងក្រុមប៉ារ៉ាហ្គាយដ៏លំបាកនៅព្រឹកថ្ងៃសុក្រស្អែកនេះវេលាម៉ោង ៦និង ៣០នាទីព្រឹកនេះ។ក្រុមរបស់លោក Lionel Scaloni កំពុងស្ថិតក្នុងដំណាក់កាលជម្រុះសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២៦ដែលពួកគេនឹងការពារជើងឯក ២០២២ World Cup និងជាការឈ្នះលើកទី៣ជាប្រវត្តិសាស្រ្តនៅប្រទេសកាតាកាលពីពីរឆ្នាំមុន។សម្រាប់១០ប្រកួតចុងក្រោយក្រុមភ្ញៀវអាហ្ស់ង់ទីនឈរនៅលេខរៀងទី១ ក្រោយប្រកួត ១០ដង មាន ២២ពិន្ទុ ខណៈក្រុមម្ចាស់ផ្ទះប៉ារ៉ាហ្គាយឈរនៅលេខរៀងទី៦ មាន ១៣ពិន្ទុនិងប្រកួតបាន១០ដងស្មើគ្នា។

១.ប្រវត្តិជួបគ្នា ជួបប្រកួតគ្នា៥ចុងក្រោយអាហ្សង់ទីនឈ្នះ២ស្មើ៣។ខណៈការជួបគ្នាចុងក្រោយបង្អស់គឺអាហ្សង់ទីនផ្តួលដោយលទ្ធផល១ទល់និង០កាលពីខែតុលា វគ្គជម្រុះ World Cup

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)ប៉ារ៉ាហ្គាយ អ្នកចាត់ការទុទៅលោក Alfaro នឹងត្រូវដឹកនាំក្រុមប្រឈមមុខនឹងប្រទេសកំណើតរបស់គាត់នៅទីនេះ ខណៈជម្រើសជាតិ ៧នាក់ក្នុងក្រុមរបស់គាត់លេងបាល់ទាត់ក្នុងស្រុកនៅប្រទេសអាហ្សង់ទីន ដូច្នេះការរៀបចំ និង តាក់ទិកលេងអាចនិងធ្វើអោយពួកគេស្វែងយល់បានច្រើន។ទោះយ៉ាងណាមានការព្រួយបារម្ភអំពីកង្វះខាតម៉ោងចូលលេងដែលកីឡាករភាគច្រើនរបស់ប៉ារ៉ាហ្គាយកំពុងទទួលបាន។ថ្មីៗនេះកីឡាករ Antonio Sanabria បានត្រលប់មកក្រុម Torino វិញហើយ បន្ទាប់ពីរកបានមួយគ្រាប់ក្នុងជ័យជម្នះលើក្រុម Venezuela កាលពីខែមុន ប៉ុន្តែកីឡាករទាំងបីនៅ Premier League ដែលនៅពីក្រោយគាត់គឺ Miguel Almiron, Julio Enciso និង Ramon Sosa សុទ្ធតែមានបញ្ហាមិនទទួលបាននាទីលេងទៀងទាត់សម្រាប់ក្រុមនៅឡើយទេ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Fernandez; Caceres, G Gomez, Alderete, Balbuena, Alonso; Cubas, D Gomez; Almiron, Sanabria, Enciso -ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានក្រុម(ភ្ញៀវ)អាហ្សង់ទីន សម្រាប់ភ្ញៀវអាហ្សង់ទីនកីឡាករ Enzo Fernandez ក៏មិនទទួលបានពេលវេលាចូលលេងច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅ Chelsea ប៉ុន្តែគាត់នៅតែជាតួសំខាន់នៅក្នុងខ្សែបម្រើអាហ្សង់ទីន។Giovani Lo Celso ក៏បានជាសះស្បើយពីរបួសដែលគាត់បានរងរបួសអំឡុងពេលសម្រាកខែតុលា បានជាទាន់ពេលត្រូវបានហៅម្តងទៀត ហើយការចាកចេញពីផ្ទះអាចមើលឃើញ Scaloni មិនដាក់ខ្សែប្រយុទ្ធ Inter Milan គឺ Lautaro Martinez និងជំនួសដោយកីឡាករ Real Betis រូបនេះវិញ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងE Martinez; Molina, Otamendi, Romero, Tagliafico; De Paul, Enzo, Lo Celso, Mac Allister; Messi, Alvarez -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣ ៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ  ប៉ារ៉ាហ្គាយ  ១ :២   អាហ្សង់ទីន

ប្រភព: Sporting News & sportsmole & Euro Sport&ESPN

Leave a Reply

Your email address will not be published. Required fields are marked *