ភ្នំពេញ-នារីម្នាក់បានបែកក្បាលធ្លាយខួស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូដងផ្លូវត្រូវរថយន្តកិនចំក្បាលអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ កែងនិងផ្លូវវេស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីរងគ្រោះខាងលើមានឈ្មោះ យ៉ុង ឌឿន ភេទស្រីអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិក្តី ឃុំខ្វាវ ស្រុកពោធិសាត់ខេត្តពោធិសាត់។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ព៍ណខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1S-5403.
ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកFUSO ពាក់ផ្លាកលេខរតនគីរី 3A- 2079 បើកបរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តខាងលើបម្រុងនិងបត់ស្តាំទៅត្បូង បានបុកកិនជនរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញនគបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្តបង្កខាងលើសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕