តាកែវ-ករណី ម្ចាស់គ្លីនិក មួយកន្លែង ចាក់ថ្នាំខុស បណ្តាល អោយស្រ្តីម្នាក់ ប្រតិកម្មស្លាប់ ហេីយអោយគ្រូពេទ្យ ដឹកយកសព ជនរងគ្រោះ និងក្មេងស្រី ដែលមកជាមួយជនរងគ្រោះ អាយុ៣ខួប យកមកផ្លុងចោល ចម្ងាយប្រមាណ ៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះ។
ហេតុការណ៍ ដ៏អមនុស្សធម៌ និងជាតិរច្ឆាននេះ អាចថា ជាព្រឹត្តិការណ៍ ដ៏សោកសង្រេង និងខ្លោចចិត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដែលបាន កេីតឡេីង នៅចំណុចភូមិ ម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី ១៩ ខែវិច្ឆិកា នេះ ២០២៥នេះ។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ បាត់បង់ជីវិត ខាងលើ ឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងកុមារម្នាក់ទៀត មានអាយុ ០៣ ឆ្នាំ មិនទាន់ស្គាល់ អត្តសញ្ញាណ។
ច្ចុប្បន្ន សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបានហើយ ម្ចាស់មន្ទីរ ពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណា ហើយកំពុងឃុំខ្លួន ដើម្បីសាកសួរ និងអនុវត្តន៍ តាមនិតិវិធី៕