ភ្នំពេញ: ស្ត្រីម្នាក់មានជំងឺប្រចាំកាយគ្មានកន្លែងស្នាក់នៅពិតប្រាកដដើរបោះតង់សង់រោងដេកតាមចិញ្ចើមផ្លូវ២នាក់ប្ដីនៅមាត់ទឹកបឹងមួយកន្លែងជំងឺធ្វើទុក្ខ ប្រកាច់ធ្លាក់ចូលទឹកបឹងលង់ស្លាប់មួយរំពេចបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង៥ល្ងសចថ្ងៃទី១៩ខែវិច្ឆិការឆ្នាំ២០២៤ ស្ថិតនៅចិញ្ចើមផ្លូវមាត់ទឹកដីឡូត៍មួយកន្លែង ភូមិល្វា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សពស្ត្រីរងគ្រោះមានឈ្មោះ សុយ ស្រីមុំ អាយុ២៩ឆ្នាំមុខរបរដើររើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីបុរសជាប្តីបានឲ្យដឹង ថាមុនពេលកើតហេតុរូបគាត់បាន ដើរមកពីរើសអេតចាយឆ្លងកាត់កន្លែងដេកហើយបានស្រែកហៅប្រពន្ធក៏មិនឮឆ្លើយមើលក្នុងរោងក៏មិនឃើញតែឃើញ ស្បែកជើងនៅក្នុងរោងស្នាក់នៅហើយក៏ចូលទៅវែកតង់មើលក៏មិនឃើញក្រឡេកទៅក្នុងទឹកឃើញចង់ដៃ ស្ត្រីរងគ្រោះក៏ចុះចាប់ទាញលើកឡើងមកលើគោកដើម្បីជួយសង្គ្រោះប៉ុន្តែជាអកុសល្យស្រ្តីរងគ្រោះបាន ស្លាប់បាត់ទៅហើយក៏ស្រែកឆោរឡោប្រាប់អ្នកជិតខាងនិងរាយការទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យកន្លែងកើហេតុ។
ក្រោយមកកម្លាំងសត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការចងខ្សែហ៊ុព័ទ្ធកន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកុសលបច្ច័យសពដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាតើស្រ្តីរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនិងធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕