កម្មករឡើងលើទូរកុងទឺន័រកម្ពស់៥ជាន់ដើម្បីពួកខ្សែស្ទូចនិងស្ទូចៗកុងតឺន័រជាអកុសលបែរជាធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់…!

ភ្នំពេញ ÷ កម្មករឡើងលើទូរកុងទឺន័រកម្ពស់៥ជាន់ដើម្បីពួកខ្សែស្ទូចនិងស្ទូចៗកុងតឺន័រជាអកុសលបែរជាធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់…!

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង ១០ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងផែស្តុកទូរកុងទឺន័រ ដែលមាន( រីថប ខិនថើនើរ សឺវិស ខេមបូឌា )

យោងតាមប្រភពពីកម្មករម្នាក់ដែលធ្វើការជាមួយបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើគាត់បានឃើញកម្មករម្នាក់បានឡើងទៅលើទូរកុងទឺន័រដែលមានចំនួន៥ជាន់ដើម្បីស្ទួចទូរចុះតែជាអកុសលបានធ្លាក់ចុះមកបណ្តាលអោយរងរបួសធ្ងន់ បាក់ភ្លៅ បាក់ដៃនិងបែកមុខបែកមាត់ យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុក្រុមមេកានិងកម្មករក៍បានទំនាក់ទំនងទៅសង្គ្រោះរបស់កងពលលេខ ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាប់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *