ភ្នំពេញ ÷ រថយន្តដឹកឆាក មួយគ្រឿងដឹកខ្ពស់ពេកបុកជាស្លាក់ប៉ាន់ណូដាក់កាត់ទទឹងផ្លូវបណ្តាលឲ្យបុរសដែលជាកម្មករតម្លើងឆាក២នាក់រងរបួសធ្ងន់មិនដឹងរស់ឬស្លា…ប់ទេ ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩. ខែវិច្ឆិកា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣. សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន២នាក់ ទី១ ឈ្មោះ ភេ ផាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករតម្លើងឆាក មានទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ទី២ ឈ្មោះ ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល រងរបួសបែកក្បាលធ្ងន់ធ្ងរ ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកឆាកមួយគ្រឿងព៍ណសឆ្នូតក្រហមពាក់ផ្លាកលេខ បាត់ដំបង3A-3831 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងកម្មករសរុប៧នាក់ ដឹកសម្ភារៈតម្លើងឆាក ចេញពីម្តុំផ្សារទួលពង្រ ឆ្ពោះទៅកាន់ខេត្តសៀមរាប ខណៈកំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយនិងស្លាកប៉ាន់ណូ កាត់ទទឹងផ្លូវបណ្តាលអោយត្រូវកម្មករដែលអង្គុយនៅខាងលើ២នាក់បែកក្បាលរយាស់កញ្ចឹងក របួសធ្ងន់ទាំង២នាក់ប្រហែលមិនសង្ឃឹមរស់ទេ ក្រោយពីទទួលពត៌មានភ្លាមរថយន្តសាមុយរបស់(អង្គភាពង៧០) បានចេញរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសះមះភ្លាមៗផងដែរ។
ចំណែករថយន្តខាងលើមិនបានឈប់នោះទេក៍បានបន្តដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅខេត្តសៀមរាបដោយសុវត្ថិភាព ដោយមិនឃើញមានសមត្ថកិច្ចចុះមកឃាត់រថយន្តនោះឡើយ៕ ចាន់ ភឿន








