ស្លាប់បុរសជនជាតិបរទេសម្នាក់និងស្ត្រីខ្មែរម្នាក់ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅបន្ទប់ជួលមួយកន្លែងនៅខណ្ឌទួលគោក

ភ្នំពេញ- សង្ស័យឈ្លោះប្រកែកគ្នាបើកធុងហ្គាសដុតបណ្តាលឲ្យឆាបឆេះស្លាប់ទាំងពីរនាក់ក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១១និង៣០នាទី. ព្រឹកថ្ងៃទី៣០ ខែវិច្ឆុកា ឆ្នាំ២០២៤. ស្ថិតនៅបន្ទប់ជួលមួយកន្លែង. តាមបណ្តោយផ្លូវលេខ៥៥៨. ផ្ទះលេខ៤៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឮសូរសម្លេងឈ្លោះប្រកែករវាងគូរស្នេហ៍បុរសជនជាតិបរទេសនិងនារីជនជាតិខ្មែរនៅក្នុងបន្ទប់ជួល មួយសន្ទុះក្រោយមកស្រាប់តែឮសម្លេងផ្ទុះធុងហ្គាស ហើយមានអណ្តាតភ្លើងឆេះចេញពីបន្ទប់ជួលខាងលើនេះយ៉ាងសន្ធោសន្ធៅ. ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកាន់កម្លាំងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលបន្តទៅកាន់បន្ទប់ជួលនិងផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរៗនៅទីតាំងកើតហេតុខាងលើ. ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការបាញ់ទឹកទប់ស្កាត់និងពន្លត់រួចរាលហើយ. ក៏បានប្រទះឃើញសាកសពមនុស្សប្រុសស្រី២នាក់បានឆេះរោលភ្លើងខ្លោចយ៉ាងអណោចអធមនៅក្នុងភ្នក់ភ្លើង។

ដោយមានការសហការណ៍ចូលរួមពីសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញនគរបាលខណ្ឌទួលគោកនិងកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការស្រាវជ្រាវនិងពិនិត្យកោសល្យវិច័យទៅលើសាកសពទាំង២នាក់ខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពមនុស្សប្រុសស្រីទាំង២នាក់ខាងលើពិតជាស្លាប់ដោយថប់ដង្ហើមនិងរលាកភ្លើងស្លាប់ក្នុងភ្នក់ភ្លើងពិតប្រាកដមែន ហើយសាកសពទាំងពីរនាក់ខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគលើទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *