បើករថយន្តគេចឡានធំធ្លាក់ចូលទឹកប្រឡាយមុខសំណង់ស្ពានតាផាន់បណ្តាលស្លាប់ម្នាក់និងជួយសង្គ្រោះបាន២នាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖បើករថយន្តគេចឡានធំធ្លាក់ចូលទឹកប្រឡាយមុខសំណង់ស្ពានតាផាន់ជួយសង្គ្រោះបាន ២នាក់ស្លាប់ម្នាក់រកឃើញនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៥ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ាយ ពិសិដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំនិងជនរងគ្រោះជួយសង្គ្រោះ២នាក់មានឈ្មោះ រើន ភេទប្រុសអាយុ២៥ឆ្នាំ ឈ្មោះ ឆាត រ៉ា ភេទប្រុសអាយុ១៧ឆ្នាំដែលរស់នៅក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលបើករថយន្តធ្លាក់ទឹកប្រឡាយគឺមានយុវជន៣នាក់ជិៈរថយន្តម៉ាក់កាំម៉ារីចង្កូតស្តាំសេរីឆ្នាំ១៩៩៥ពណ៌ទឹកប្រាក់ពាក់ផ្លាក់លេខសៀបរាប 2A-1461ដែលជិៈកៅអីខាងមុខ២នាក់និងខាងក្រោយ១នាក់ហើយបើកបរទិសដៅពីជើងមកត្បូងដល់ចំណុចស្ពានតាផាន់មានរថយន្តធុនធំមកបញ្ច្រាស់ទិសនិងម៉ូតូ ១គ្រឿងឡើងវ៉ាទើបគេចធ្លាក់ចូលប្រឡាយខាងកើតផ្លូវ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយរថយន្តធ្លាក់ភ្លាមៗអ្នកធ្វើដំណើរនិងនៅជិតខាងឃើញបានជួយសង្គ្រោះដោយយកដុំថ្មដំកញ្ចក់ឡានបែកជួយបាន ២នាក់ហើយរថយន្តលិចចូលក្នុងទឹករួមទាំងអ្នកបើកបរម្នាក់លិចបាត់រកមិនឃើញហើយសាច់ញាតិនិងកម្លាំងនគរបាលព្យាយាមជួយរកដែលបានតាំងពីម៉ោង២យប់រំលងអាទ្រាធចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកទើបរករថយន្តឃើញដែលលិចទឹកក្បែរក្បាលស្ពានខាងប្រមាណ៥០ម៉ែត្រហើយបានយករថយន្តសន្ទូចយកឡើងគោកឃើញសាកសពជនរងគ្រោះអ្នកបើកបរបានស្លាប់ក្នុងរថយន្តត្រូវបានយកប្រគល់ជូនសាច់ញាតិ។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ជនរងគ្រោះដែលបើករថយន្តធ្លាក់ប្រឡាយទឹកស្ពានតាផាន់ស្លាប់១នាក់និងជួយសង្គ្រោះបាន២នាក់ នៅពេលគ្រោះជនរងគ្រោះបើករថយន្តគេចរថយន្តធុនធំនិងម៉ូតូបណ្តាលធ្លាក់ចូលប្រឡាយបានជួយសង្គ្រោះបាន២នាក់និងស្លាប់ម្នាក់រថយន្តជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕ (ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *