ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២០ និង៣០នាទី នៅចំណុច ស្ពានដងប្រាក់ ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
#ជនសងស័យ ០២នាក់ ឃាត់ខ្លួន÷
១- ឈ្មោះ ឈុន វិចិត្រ ហៅ ចត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត. មានទីលំនៅបច្ចុប្បន្ន ៖ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។
- មានសារធាតុញៀនក្នុងទឹកនោម(+)។
២- ឈ្មោះ ញឹល ចំណាន ហៅ បឺត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្ន ៖ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
-មានសារធាតុញៀនក្នុងទឹកនោម (+)។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈន វិចិត្រ ហៅ ចត់ និងជនសង្ស័យឈ្មោះ ញឹល ចំណាន ហៅ បឺត នៅចំពោះមុខសមត្ថកិច្ចថា÷ ថ្នាំញៀនចំនួន០១កញ្ចប់តូចនៅចំពោះមុខនេះពិតជារបស់ខ្លួនប្រាកដមែន គឺខ្លួនទាំង២នាក់បានចូលលុយគ្នាទិញថ្នាំញៀនពីឈ្មោះអុយ នៅម្ដុំវត្តទួលសុភី មិនស្គាល់ភូមិឃុំស្រុក នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងមួយកញ្ចប់តូចនេះតម្លៃ ១០,០០០រៀល(មួយម៉ឺនរៀល)ដើម្បីយកមកទុកប្រើប្រាស់នៅពេលខ្លួនទាំង២នាក់ទៅដាក់ម៉ងប៉ាកកៃត្រីនៅពេលយប់។
-បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និង សម្ភារ:វត្ថុតាង បានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី។






