បាត់ពីផ្ទះ៣ថ្ងៃ ខណៈបុរសម្នាក់ដើរទៅរើសអេតចាយក៏ប្រទះឃើញដេកស្លាប់នៅក្នុងព្រៃក្បែរបុរីមួយកន្លែង…

ភ្នំពេញ ÷ សាកសពបុរសម្នាក់ត្រូវបានអ្នករើសអេតចាយប្រទះឃើញដេកស្លាប់នៅក្នុងព្រៃមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨​​ និង ១៥នាទី ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថុិតនៅផ្លូវបេតុងចូលបុរីល្អពេញចិត្ត ភូមិក្តីចាស់. សង្កាត់បាក់ខែង. ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើមានឈ្មោះ ឈិត វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ. សតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់សាច់ញាតិរបស់សាកសពបុរសខាងលើបានឲ្យដឹងថា. បុរសខាងលើនេះជាមនុស្សមានសតិមិនល្អ. ហើយរូបគាត់បានបាត់ចេញពីផ្ទះតាំងពីថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមគ្រួសារសាច់ញាតិបានប្រកាសស្វែងរកដែរតែរកមិនឃើញ. លុះព្រឹកមិញនេះពួកគាត់ឃើញមានសារព័ត៍មានផ្សាយទើបដឹងថា សាកសពខាងលើជាសាច់ញាតិរបស់ពួកគាត់។

ក្រោយពេលសមត្ថកិច្ចជំនាញសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានពិនិត្យកោសល្យវិច័យទៅលើសាកសពរួចរាលសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា. សាកសពបុរសខាងលើស្លាប់ដោយសារខ្វះអាហារហើយខ្យល់គ ទើបបណ្តាលឲ្យស្លាប់ខណៈពេលគាត់ដើរអស់កម្លាំង. ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ (ចាន់ ភឿន)

Leave a Reply

Your email address will not be published. Required fields are marked *