បង្ក្រាប ករណីចោរចូលលួចគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ មាស- ផ្លាកទីន ទូរសព្ទ័

តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក កែ កញ្ចនា អធិកានគរបាល ស្រុកកំពង់ស្វាយ បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកកំពង់ស្វាយ និងកងកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងឬស្សី ចុះបង្ក្រាបករណីចោរចូលលួចគាស់បង្អួចផ្ទះយកទ្រព្យសម្បត្តិ១ករណី÷
-ជនសង្ស័យឈ្មោះអៀង ប៉េងអឺ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ឃាត់ខ្លួន) ។

#អពីរឿងហេតុ÷ 
តាមការបំភ្លឺពីជនរងគ្រោះ ឲ្យដឹងថា : កាលពីដើមខែវិច្ឆិកា បានជួលជនសង្ស័យឲ្យទៅជួយលក់ដូរនៅផ្ទះរបស់ខ្លួនហើយឲ្យស្នាក់នៅជាមួយ រហូតដល់ចុងខែ បានបញ្ឈប់ឲ្យត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ថ្ងៃទី០៣-១២-២០២៤ វេលាម៉ោងប្រហែល២.៣០នាទីទៀបភ្លឺ ជនរងគ្រោះបានចេញទៅលក់បន្លែនៅផ្សារចាស់ ខេត្តកំពង់ធំ ដល់ម៉ោងប្រហែល៩:០៥នាទីព្រឹក ទើបត្រលប់មកវិញ ឃើញផ្ទះរបើកបង្អួចមានស្នាមគាស់ និងបានបាត់សម្ភារៈមួយចំនួនដូចជា÷
- ខ្សែ ក ១ខ្សែ ៥ជី
- ខ្សែដៃ ១ខ្សែ ៥ជី
- ជិញ្ជៀន ១វង់ ២ជី
- ទូរសព្ទ័ អាយហ្វូន ១គ្រឿង ,បារី ២សុង និងសាំង១៥លីត្រ។

Leave a Reply

Your email address will not be published. Required fields are marked *