-ស្រុកស្អាង: ០៦.១២.២០២៤
-ស្ដីពីករណីៈ ផលិតវីដេអូរូបភាពអាសអាភាស(លួចដាក់កាំមេរ៉ាទូរសព្ទ័ថតក្នុងបន្ទប់ទឹកនារី) និងប្រេីប្រាស់គ្រឿងញៀន
-កើតហេតុៈ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥និង២៥នាទី
-នៅចំណុច: ក្នុងរោងចក្រអេមិណិន ហ្គាមិន ខេបូឌាលីមីធិត ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
*ជនរងគ្រោះ០១នាក់
១.ឈ្មោះ វុធ មួយលី ភេទស្រី អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរៈបុគ្គលិករោងចក្រ ទីលំនៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
**ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
.ឈ្មោះ ចាន់ ប៊ួកា ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ.កម្មកររោងចក្រ(ផ្នែកជាងភ្លើង) មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។វិជ្ជមាន(+) សារធាតុញៀនក្នុងទឹកនោម
*វត្ថុតាងចាប់យក
-ទូរសព្ទ័ ម៉ាកoppo ពណ៌ខ្មៅ ចំនួន០១គ្រឿង (របស់ជនសង្ស័យ)
***សភាពរឿងហេតុ
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទីឈ្មោះឈុន អុី (ប្រធានធនធានមនុស្ស)បានទៅចូលក្នុងបន្ទប់ដើម្បីបត់ជើងបន្ទាប់ពីបត់ជើងរួចក៏រៀបនឹងចេញពីបន្ទប់ទឹកក៏ក្រលេកឃើញមានធុងដាក់សំភារះបានទាញយកអំបោសបានប្រទះឃើញទូរសព្ទ័ដៃមួយគ្រឿងម៉ាក oppo s18 ដែលជារបស់ជនសង្ស័យ ដាក់ក្នុងធុងនោះថតជាវីដេអូរឃ្លីបជាច្រើន និងបានបេីកទូរសព្ទ័នោះមេីលឃេីញមានវីដេអូថតរូបបុគ្គិលជាស្រ្តី កំពុងបត់ជេីងជាច្រេីនឃ្លិប ព្រមទាំងមានវីដេអូថតជនរងគ្រោះឈ្មោះវុធ មួយលី ទៀតផង ហើយឈ្មោះឈុន អុី ក៏បានយកទូរសព្ទ នោះរក្សាទុកសិន។
-លុះដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ ឈុន អុី បានយកទូរសព្ទទៅបង្ហាញនិងប្រាប់ជនរងគ្រោះឈ្មោះ វុធ មួយលី អោយដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចជួយអន្តរាគម៍ ភ្លាមនោះក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញស្រុកនសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
***តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួននពិតជាលួចដាក់ទូរសព្ទ័ថតវីដេអូឃ្លីបជនរងគ្រោះ ពិតប្រាកដមែន ។ហេីយបានប្រាប់ថាខ្លួនធ្លាប់បានយកទូរសព្ទថតវីដេអូ សកម្មភាពកម្មការនីរោងចក្រចូលបន្ទប់បានចំនួន៦វីដេអូឃ្លីបរួចមកហេីយ តែមិនបានចែកចាយទៅអោយនណាមេីលឡេីយ។ គឺខ្លួនទុកមេីលខ្លួនឯង។
-បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ។
សូមគោរពលា


