ផ្នែកសឹករងអង្គស្នួល សូមគោរពរាយការណ៍ជូនមេ

-នៅថ្ងៃសុក្រ៦កើត ខែមិគសិរ
ឆ្នាំរោង ឆសក័ ព.ស ២៥៦៨ ត្រូវថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤

  • ករណី: អត្តឃាត(ចងកស្លាប់)
  • ចំណុច: នៅបន្ទប់ទឹកជាប់ផ្ទះខាងលិច នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល. ខេត្តកណ្តាល។
  • កើតហេតុៈ វេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២៤។
    ក-ជនសង្ស័យ គ្មាន
    ខ-ជនរងគ្រោះ១នាក់ប្រុស
    -ឈ្មោះហុង រ៉ុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
    គ-ស្លាកស្នាមវត្ថុតាង​៖
    គ្មាន
    l-ព័ត៌មាន
    នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោស្នងការ លោកស្នងការរងទទួលជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅដល់ នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ។
    Il-សភាពរឿងហេតុ
    តាមការសួរបំភ្លឺសាក្សីត្រូវជាកូនរបស់ជនរងគ្រោះ ឈ្មោះរ៉ុន ឡៃហៀង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធតែបានលែងគ្នាអស់រយៈពេល៥ឆ្នាំហើយ មានកូន៣នាក់ ប្រុស១នាក់ ហើយប្រពន្ធជនរងគ្រោះបានទៅរស់នៅខេត្តបាត់ដំបង។ ចាប់តាំងពីបានលែងលៈគ្នាមកជនរងគ្រោះ បានផឹកស្រាជាប្រចាំថ្ងៃ ហើយឲ្យតែផឹកស្រាស្រវឹងតែងតែនិយាយថាចង់តែចងកឲ្យងាប់ទេ ។
    -នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោង២០និង៣០នាទី ជនរងគ្រោះចូលមកដល់ផ្ទះដោយសភាពស្រវឹងស្រា ហើយក៏ចូលដេកបាត់ទៅ ខ្លួននិងប្តីមិនទាន់ដេកទេនៅចុចទូរសព្ទលេងជាមួយប្តីខ្លួននៅផ្ទះជាប់គ្នា ។
    -រហូតដល់ម៉ោង០៣និង១០នាទីនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ពេលនោះស្រាប់តែដាច់ភ្លើងផ្ទះខ្លួន តែផ្ទះនៅជិតខាងមិនដាច់ទេ ខ្លួនក៏ចុះពីលើផ្ទះដើរទៅមើលបារ៉ែតភ្លើងឃើញកាច់ចុះមកក្រោមក៏បើកវិញ តែអត់ឃើញជនរងគ្រោះដេកក្នុងផ្ទះទេ ស្រាប់តែឮសូរក្នុងបន្ទប់ទឹកក្តុងក្តាំងខ្លួនក៏ទៅមើលតែជាប់គន្លឹះខាងក្នុង​ ពេលនោះខ្លួនក៏អើតមើលតាមព្រឹលខ្យល់ ឃើញជនរងគ្រោះចងកនឹងខ្សែភ្លើងជាប់នឹងផ្ទោងបន្ទប់ទឹក ឃើញដូចនោះខ្លួនក៏ស្រែកហៅប្តីចុះពីលើផ្ទះមកជួយរុញទ្វារនិងទៅហៅអ្នកនៅជិតខាងមកជួយ ក៏នាំគ្នារុញទ្វារបើកចេញ រួចចូលទៅជួយជនរងគ្រោះ
    ហើយខ្លួនក៏បានស្រាយខ្សែភ្លើងជួយដាក់ជនរងគ្រោះមកក្រោមធ្វើចលនាឲ្យតែបានស្លាប់បាត់ទៅហើយ បន្ទាប់មកខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ។
  • IIl.ការស្រាវជ្រាវនិងការពិនិត្យកន្លែងកើតហេតុៈ
    ការពិនិត្យកន្លែងកើតហេតុ
    ក-ស្ថានភាពកន្លែងកើតហេតុ
    នៅផ្ទះជនរងគ្រោះ ក្នុងបន្ទប់ទឹក
    -បណ្តោយប្រវែង៣ម៉ែត្រ ទទឹង២ម៉ែត្រ
    -ជញ្ជាំងធ្វើពីថ្ម
    -តំបូលប្រក់សង្ក័សី
    -មានព្រឹលពីចំហៀង ខាងត្បូងនិងខាងលិច
    -មានទ្វារ១ធ្វើពីជរ័
    -មានកៅអីជរ័១
    -មានខ្សែភ្លើងប្រវែង៣ម៉ែត្រ
    ខ- ការ​ពិនិត្យ​សាកសព
    សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក អង្គស្នួល​ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងក្រុមគ្រួសារសព បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា -សាកសពស្លៀកខោជើងវែងពណ៌ខ្មៅ
    -អាវដៃវែង​ ឆ្នូតស ក្រហម ខៀវ
    +ស្ថានភាពសាកសព
    -សពមានសភាពរឹង
    -មានស្លាកស្នាមពីគុម្ពត្រចៀកខាងស្តាំដល់គុម្ពត្រចៀកខាងឆ្វេង
    -ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។
    IV.ការសន្និដ្ឋាន​ យោងតាមការពិនិត្យកន្លែងកើតហេតុ យោងតាម លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារអត្តឃាត(ចងកស្លាប់)។
  • សព បាន​ប្រគល់​ជូន​ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
    ***បញ្ជាក់ៈ ចំពោះករណីនេះក្រុមគ្រួសារសពគ្មានការប្តឹងផ្តល់ទេ។
    សូមអរគុណ សូមគោរពលាមេ

Leave a Reply

Your email address will not be published. Required fields are marked *