ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន​ បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានការធ្វេីការឃាត់ខ្លួនជនសង្ស័យ
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៥៥នាទី ​ត្រង់ចំណុច ផ្លូវទំនប់ ៧០ ក្នុងសង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ បានចំនួន១នាក់​។

ជនសង្ស័យឈ្មោះ ​រស់​ ចាន់សុខាវង្សវីរះបុត្រ ភេទប្រុស​ អាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ​ ដែលបានធ្វេីសកម្មភាព នៅថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨៖៣០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច​ពីនារីរងគ្រោះ (ជាជនជាតិបារាំង) បានសម្រេច នៅផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលេី​ កម្លាំងជំនាញកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *