ស្រុកកោះធំ សូមគោរពរាយការណ៍ជូនមេ

ស្តីពី: ករណី ហិង្សាដោយចេតនានិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កើតហេតុ: កាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ ២០២៤ វេលាម៉ោង១៩.១០នាទី។ នៅចំណុច: ក្រោមផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
        # ជនរងគ្រោះចំនួន០១នាក់
១/ឈ្មោះ ចាប លីជាង អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច  ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ: (នេសាទ) +បណ្តាលអោយជនរងគ្រោះរងរបួសហើមគន្លាក់ជើងខាងស្តាំនិងហើយខ្នងដៃខាងឆ្វេង។      # ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន) ១/ឈ្មោះ ខ្លូន សុត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ: (នេសាទ)
+ជនសង្ស័យបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមាន + )

        #វតថុតាងចាប់យករួមមាន

១/ កាំបិតផ្គាក់ដងឬស្សីមានប្រវែង ៨០ cm ។
២/កាំបិតផ្គាក់ដងដែកមានប្រវែង ១០០ cm។
 + សភាពរឿងហេតុ
     មុនពេលកើតហេតុថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩.១០នាទី ជនរងគ្រោះឈ្មោះ(ចាប លីជាង) បានរៀបចំ
ឡើងទូកទៅនេសាទត្រីស្រាប់តែឮសូរសម្លេងបងស្រីរបស់ខ្លួនស្រែកប្រាប់ថាអោយឡើងទៅមើលម្តាយបន្តិចទៅពីព្រោះអីមានឮសូរសម្លេងស្រែឡូរឡានៅផ្ទះរបស់ខ្លួន ។នៅពេលនោះជនរងគ្រោះឈ្មោះចាប លីជាង បានដើរទៅមើលបានពាក់កណ្តាលផ្លូវស្រាប់តែជនសង្ស័យឈ្មោះ ខ្លូន សុត បានរត់ចេញពីក្រោមផ្ទះដោយនៅក្នុងដៃមានកាន់កំបិតផ្គាក់ហើយបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះឈ្មោះចាប លីជាង តែពេលនោះជនរងគ្រោះបានស្រែកប្រាប់ថាបងសុត ខ្ញុំទេតើសនៅពេលឮសូរជនរងគ្រោះស្រែកប្រាប់ចឹងជនសង្ស័យក៏បានស្ទុះចូលទៅចាប់ទាញជនរងគ្រោះអូសចូលទៅក្រោមផ្ទះរបស់ខ្លួន ហើយបានយកកំបិតផ្គាក់កាប់ទៅលើមកជនរងគ្រោះឈ្មោះចាប លីជាង ត្រូវចំគន្លាក់ជើងខាងស្តាំនិងត្រូវខ្នងដៃខាងឆ្វេងបណ្តាលអោយហើមជាំ ហើយជនសង្ស័យបាន និយាយចោទប្រកាន់ទៅលើជនរងគ្រោះថាអ្ហែងបានសម្លាប់បងប្រុសរបស់អញ់ភ្លាមនោះជនរងគ្រោះបានឆ្លើយតបទៅវិញថាខ្ញុំអត់ដឹងអីទេបង ហើយជនរងគ្រោះបានស្រែកខ្លាំងៗថាជួយខ្ញុំផងនៅពេលនោះម្តាយរបស់ជនសង្ស័យគាត់បានឮសូរសម្លេងស្រែកអោយជួយផងគាត់ក៍បានស្ទុះចុះពីលើផ្ទះហើយបានចូលទៅចាប់ទាញយកកាំបិទផ្គាក់ចេញពីដៃរបស់ជនស្ស័យ ឈ្មោះខ្លូន សុត ភ្លាមនោះបងស្រីហើយនិងម្តាយបង្កើតរបស់ជនរងគ្រោះគាត់ក៏បានស្ទុះចូលទៅចាប់ទាញយកជនរងគ្រោះឈ្មោះចាប លីជាង អោយរត់ចេញពីផ្ទះរបស់ជនសង្ស័យអោយដើរត្រឡប់ទៅផ្ទះខ្លួនវិញ។ ក្រោយមកជនរងគ្រោះហើយនិងម្តាយបាននាំគ្នាទៅអង្គុយលេងនៅលើគ្រែខាងមុខផ្ទះឈ្មោះស្រូយ ស្រិត ស្រាប់តែជនសង្ស័យឈ្មោះខ្លូន សុត បានដើរមកតាម ក្រោយដោយនៅក្នុងដៃមានកាំបិតផ្គាក់ដងឬស្សីមកជាមួយផងហើយបានស្រែកសួរទៅកាន់ជនរគ្រោះថាអ្ហែងត្រូវបានអញ់កាប់ចំកន្លែងណាខ្លះ នៅពេលនោះជនរងគ្រោះមិនបានឆ្លើយតបនោះទេ។ ដោយឃើញសភាពការណ៍មិនស្រួលម្តាយរបស់ជនរងគ្រោះគាត់បានខលទូរសព្ទ័ប្តឹងមកលោកនាយប៉ុស្តិនគរបាលរដ្ឋបាលលើកដែក អោយចុះមកជួយអន្តរាគមន៍ផង ក្រោយពេលទទួលបានបណ្តឹងភ្លាមលោកនាយប៉ុស្តិនគរបាលរដ្ឋបាលលើកដែក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះខ្លូន សុត រួមទាំងវត្ថុតាងមានកាំបិតផ្គាក់ចំនួន០២ដើម។
+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខ្លូន សុត  បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះចាប លីជាង  ពិតប្រាកដមែន។
ក្រោយមកសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះខ្លូន សុត នៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរកសាងសុំណុំរឿងចាត់ការតាមនិត្តិវិធីច្បាប់។

អាស្រ័យ: ដូចបានគោរពជម្រាបជូនខាងលើ សូមមេជ្រប

Leave a Reply

Your email address will not be published. Required fields are marked *