កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនគរបាលរាជធានីភ្នំពេញបង្ហាញមកក្រុមក្មេងទំនើងចំនួន១៣នាក់ពាក់ព័ន្ធហិង្សានិងបណ្តាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញ-នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤. កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងចំនួន៤ក្រុមដែលតែងតែធ្វើសកម្មភាពអុកឡុកនិងប្រើអំពើហិង្សាដោយបណ្តាលឲ្យយុវជនម្នាក់បានស្លាប់. ដោយក្មេងទំនើងទាំង១៣នាក់រួមមាន ក្រុមដើម ពោធិ (DP) ក្រុមទឹកថ្លា (TTK) ក្រុមបឹងសាឡាងស្មល(BSL) និងក្រុមកាហ្វេកែងចិន. (CKJ) ដែលក្រុមទាំងនេះសមត្ថកិច្ចបជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលធ្លាប់ធ្វើការបង្រ្កាបបានជាច្រើននាក់ហើយបញ្ជូនទៅកាន់តុលាការ. ដោយចៅក្រមបានសំរេចចេញដិការបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសអស់មួយចំនួន ហើយបក្ខពួកដែលនៅសេសសល់ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន១៣នាក់ថែមទៀត និងបានបង្ហាញមុខជាសាធារណៈមុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *