ស្ថិតនៅត្រង់ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ ២០០២ ស្ថិក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅយប់ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤។
ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនខ្លួន ទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ ក្រោយពីបានធ្វើការសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕





